ចេញផ្សាយ ៣១ មករា ២០២៣
49
ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣
លោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមជាមួយក្រុមការងាររដ្ឋបាលស្រុកស្ទឹងហាវ និងមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដឹកនាំដោយលោក សុន ពិសី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ចុះបន្តពិនិត្យវាស់វែង សិក្សាបឋម និងវាយតម្លៃ ការកាន់កាប់ដី ដើម្បីស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ស្ថិតនៅចំណុចចំការក្រូច ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។ ជាលទ្ធផលបឋម បានចំនួន ៥០ក្បាលដី។