ចេញផ្សាយ ២៨ មករា ២០២៣
48
ថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់ ចូលរួមកិច្ចប្រជុំស្តីពីការកាត់ចំណីផ្លូវ អូរ ប្រឡាយ ក្នុងភូមិសាស្ត្រភូមិ១ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។