មាតិកា
ការចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ឃុំ និងស្រុក
ចេញ​ផ្សាយ ២៦ មករា ២០២៣
62
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តព្រះសីហនុ​ បានដឹកនាំលោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ណុំ ប៊ុនថន មន្ត្រីការិយាល័យផែនការគណនេយ្យ មកចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ឃុំ និងស្រុក នៅថ្នាក់ស្រុកកំពង់សីលា ក្រោមអធិបតីភាពឯកឧត្តម តេង ខេង សមាជិក្រុមប្រឹក្សាខេត្ត និងលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីលោក-លោកស្រី មកពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអង្គការនានា នៅសាលប្រជុំរដ្ឋបាលស្រុកកំពង់សីលា។
ចំនួនអ្នកចូលទស្សនា
Flag Counter