ចេញផ្សាយ ២៦ មករា ២០២៣
42
ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំលោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ និងលោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមប្រជុំការងារ នៅសាលាស្រុកស្ទឹងហាវ បានចូលរួមប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពលើសំណើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ ដែលប្រជាពលរដ្ឋបានដាក់មកសាលាខេត្តព្រះសីហនុ នៅរដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។