ចេញផ្សាយ ២០ មករា ២០២៣
54
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញជលផលដោយមានលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម និងការិយាល័យធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកព្រៃនប់ បានចុះពិនិត្យសំណង់ថ្មីៗ កាប់ឆ្ការគាស់រាន និងហ៊ុមព័ទ្ធកាន់កាប់ព្រៃកោងកាង ស្ថិតនៅភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល៖
ឃើញមានសង់រោងឈើប្រក់ស័ង្កសីទំហំ ៣ម×៣ម សរុបចំនួន ៤រោង សង់បន្ទាប់ទឹកចំនួន ១ ទំហំ ១ម×២ម ជីកកិញព័ទ្ធជុំវិញដីព្រៃកោងកាងចំនួន ០៤ទីតាំង និងដាំដូងចំនួន ៦៥ដើម ស្ថិតភូមិត្រពាំងមូល និងវាលធំ ឃុំជើងគោ និងវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។