មាតិកា
ការចូលរួមជាមួយក្រុមការងាររដ្ឋបាលស្រុកព្រៃនប់
ចេញ​ផ្សាយ ២០ មករា ២០២៣
63
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក គង់ សំអុល នាយសង្កាត់រដ្ឋបាលព្រៃឈើអូរឧកញ៉ាហេង បានចូលរួមជាមួយក្រុមការងាររដ្ឋបាលស្រុកព្រៃនប់ ដែលរួមសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ភូមិបាលស្រុករដ្ឋបាលស្រុក និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យ និងវាស់វែងទីតាំងដីស្នើសុំរបស់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចំនួន ០៣គ្រួសារ ហើយក៏ជាថ្ងៃបញ្ចប់ការពិនិត្យ និងវាស់វែងករណីស្នើសុំរបស់ប្រជាពលរដ្ឋ ២៥គ្រួសារនៅឃុំអណ្តូងថ្ម ផងដែរ។ ជាលទ្ធផលសរុបចុងក្រោយបានសម្រេចចំនួន ២៤គ្រួសារ នៅសល់ចំនួន ១គ្រួសារ មានឈ្មោះក្នុងបញ្ជី តែមិនមានវត្តមានមកបង្ហាញទីតាំងដី ។
ចំនួនអ្នកចូលទស្សនា
Flag Counter