ចេញផ្សាយ ១៩ មករា ២០២៣
53
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
ក្រុមការងារការិយាល័យផែនការ គណនេយ្យ បានសហការណ៍ជាមួយអ្នកគ្រប់គ្រងផ្សារលើ ចុះប្រមូលទិន្នន័យតម្លៃទីផ្សារ និងស្រង់ស្ថិតិបរិមាណកសិផល(បន្លែ)ដែលបានលក់ក្នុងផ្សារលើខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា ក្នុងផ្សារនេះ មានតូបលក់បន្លែទាំងអស់ចំនួន ១១៥តូប ក្នុងនោះមាន÷
ក.តូបលក់ធំចំនួន ១៥តូប ដោយជាមធ្យមក្នុងមួយតូប មួយថ្ងៃលក់បានប្រមាណ ២៥០០គីឡូក្រាម។
ខ.តូបលក់មធ្យមចំនួន ៦០តូប ដោយជាមធ្យមមួយតូប មួយថ្ងៃលក់បានប្រមាណ ៤០០គីឡូក្រាម។
គ.តូបលក់តូចចំនួន ៤០តូប ដោយជាមធ្យមមួយតូប មួយថ្ងៃលក់បានប្រមាណ ៥០គីឡូក្រាម។
ដូចនេះ បរិមាណបន្លែដែលបានលក់ជាមធ្យមក្នុងមួយថ្ងៃនៅផ្សារលើគឺ ៦៣៥០០គីឡូក្រាម។