មាតិកា
ការចុះពិនិត្យស្ថានភាពព្រៃកោងកាង
ចេញ​ផ្សាយ ១៩ មករា ២០២៣
46
ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មន្រ្តីខណ្ឌរដ្ឋបាលជលផលកពង់សោម បានចូលរួមជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងអាជ្ញាធរ ឃុំ ភូមិ កំលាំងនគរបាលឃុំ ប្រជាការពារ ឃុំវាលរេញ និងឃុំជើងគោ បានចុះពិនិត្យស្ថានភាពព្រៃកោងកាង នៅក្នុងភូមិសាស្រ្តឃុំនីមួយៗ។ ជាលទ្ធផល៖ នៅតាមបណ្តោយ ប៉ុលឌែរ ៥ និង៦ មានជនសង្ស័យលួចកាបឆ្ការព្រៃ ដាំ កូនដូង ចេក ស្វាយ ឬស្សី សង់កូនរោងតូចៗមួយចំនួន ២ទីតាំង ដែលបានកាប់ទន្រ្ទានច្រើន និងមានសង់រោង មានទីតាំងនៅភូមិ ជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ត្រង់ចំណុចនិយាមកា÷ -ទីតាំងទី១ X. 375127 y. 1186536 X. 375223 y. 1186496 X. 375148 y. 1186484 X. 375187 y. 1186611 X. 375263 y. 1186614 -ទីតាំងទី២. X 374894 y. 1186724 X. 374905 y. 1186766 X. 375027 y. 1186763 X. 375016 y. 1186714 ក្រុមការងារដឹកនាំដោយលោក គង់ សោភា អភិបាលរងស្រុកព្រៃនប់ ករណីនេះក្រុមការងារពុំបានរុះរើ ឬបំផ្លាញចោលដំណាំផ្សេងៗឡើយ គឺអោយអាជ្ញាធរឃុំនឹងធ្វើការស្រាវជ្រាវរកជនដែលបានប្រព្រឹត្តិ មកធ្វើកិច្ចសន្យា ដកដំណាំ រុះរើ និងបញ្ឈប់ការកាប់ទន្រ្ទាន។
ចំនួនអ្នកចូលទស្សនា
Flag Counter