ចេញផ្សាយ ១៧ មករា ២០២៣
51
ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣
ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះផ្សព្វផ្សាយលិខិតលេខ០៦២ ជផ ស្តីពីការបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដល់ប្រជានេសាទ អ្នកកែច្នៃផល ផលិតផលជលផលត្រីកាម៉ុង ស្ថិតនៅចំណុចទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។