ចេញផ្សាយ ១១ មករា ២០២៣
59
ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
ក្រុមការងាររខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះសហការជាមួយផ្នែករដ្ឋបាលជលផលព្រៃនប់ ចុះពិនិត្យទីតាំងប្រមូលទិញផលិតផលជលផល ផ្សព្វផ្សាយឲ្យដាក់ពាក្យស្នើសុំច្បាប់សម្រាប់ឆ្នាំ២០២៣ ជាលទ្ធផល៖
១/ផែ សុន ជា ប្រមូលទិញផល គ្រែង ឈាម,ក្តាមថ្ម។
២/ផែ ចែ នី ប្រមូលទិញផល បង្គ,គ្រែងឈាម ខ្យង។
៣/ផែ តាលៀវ ប្រមូលទិញផល ក្តាមថ្ម សេះ។
ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។