ចេញផ្សាយ ១១ មករា ២០២៣
44
ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់គម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើង សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈគ្រប់គ្រង សំណល់ប្រកបដោយចីរភាពនៅតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោក សុខ វណ្ណា ទីប្រឹក្សាគម្រោង UN- Habitat គោលបំណង នៃអង្គសិក្ខាសាលា÷
១/បង្ហាញពី វិធីសាស្ត្រ នៃការវាយតម្លៃ ភាពងាយរងគ្រោះ និង ការប្រែប្រួល អាកាសធាតុ ។
២/បង្ហាញពី លទ្ធផលមុខសញ្ញាគ្រោះថ្នាក់ក្នុងក្រុងព្រះសីហនុ ដែលបានរកឃើញ។ ដោយមានការចូលរួមដោយតំណាងទីប្រឹក្សាគម្រោង UN - Habitat និងក្រុងព្រះសីហនុ សង្កាត់ទាំង៤ ក្នុងក្រុង និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងក្រុងហ៊ុនប្រមូលសំរាម។