ចេញផ្សាយ ១០ មករា ២០២៣
56
ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ព្រមទាំងកម្មករសរុប ០៧រូប ចុះរុករកស្រាវជ្រាវ ទីតាំងសម្អាតព្រៃមួយកន្លែង។ តាមការពិនិត្យផ្ទាល់នៅទីតាំង (មិនទាន់ផ្ទៀងផ្ទាត់ទិន្នន័យ) អាចនៅឃុំជ្រោយស្វាយ ដែលមានទំហំព្រៃប្រមាណ ១០ហិកតា។ ស្ថានភាពជាដំណុះព្រៃទាបៗ សកម្មភាពនេះធ្វើប្រមាណ ៣ខែកន្លងទៅ។
តាមការសាកសួរបុរសម្នាក់ឈ្មោះ ល័ក្ខ ស៊ូម កំពុងដកបង្គោលរបងនៅក្នុងទីតាំង បានប្រាប់ថាម្ចាស់ដីឈ្មោះ រដ្ឋា ធ្វើការនៅទូរទស្សន៍បាយ័ន។
ព័ត៌មានលំអិត និងស្រាវជ្រាវបន្ត និងធ្វើរបាយការណ៍តាមក្រោយ។