ចេញផ្សាយ ០៧ មករា ២០២៣
45
ថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចូលរួម÷
១/កិច្ចប្រជុំពិភាក្សាករណ៏ប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដីចេញពីផែនទីគម្របព្រៃឈើ ឆ្នាំ២០០២ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
២/ចុះពិនិត្យទីតាំងដីស្នើសុំកាត់ឆ្វៀលជាក់ស្ដែងទំហំ ២៥៧ហិកតា ចេញពីផែនទីគម្រប ព្រៃឈើឆ្នាំ២០០២ និងសុំចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានទីតាំង ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោមការដឹកនាំរបស់លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។