ចេញផ្សាយ ០៦ មករា ២០២៣
48
ថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមជាមួយក្រុមការងាររដ្ឋបាលស្រុកព្រៃនប់ ចុះទប់ស្កាត់ការធ្វើរបង បេតុង ក្នុងដែនព្រៃកោងកាង ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ ដោយមានការចូលរួមពីការិយាល័យនីតិកម្មស្រុក ការិយាល័យភូមិបាលស្រុក ក្រុមប្រឹក្សាឃុំ ជំទប់ទី១ មេភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំវាលរេញ។ ជាលទ្ធផល៖
ប្រជាពលរដ្ឋឈ្មោះ ចាន់ សុខន(ហៅព្រេហ្សុីល) បានធ្វើរបងបេតុង ចូលដីព្រៃកោងកាង ប្រវែង ៥៧ម៉ែត្រ ធ្វើបាន៥០ភាគរយ ក្រុមការងារបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ម្ចាស់សំណង់យល់ព្រមរុះរើដោយខ្លួនឯង រយៈពេល ៣០ថ្ងៃ (ចាប់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣)