ចេញផ្សាយ ០៦ មករា ២០២៣
57
ថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣
លោក កើត សារុន មន្រ្តីជួរក្រោយអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ បានចូលរួមប្រជុំស្តីពីការចុះស្រង់សិត្ថិ ទិន្នន័យ មូលដ្ឋាន អាជីវកម្មក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំអាគារសាលាខេត្តបណ្តោះអាសន្ន ក្រោមអធិបតីភាពលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាល ប្រធានអង្គភាពច្រក ព្រមទាំងមន្រ្តីជួរក្រោយទាំង ១២វិស័យ។