ចេញផ្សាយ ០៦ មករា ២០២៣
48
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ចូលរួមប្រជុំស្តាប់លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមការងារខេត្តលើករណីទំនាស់ដីធ្លី នៅភូមិគគីរ ឃុំបិតត្រាំងស្រុកព្រៃនប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តជាន់ទី១ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។ ជាលទ្ធផល÷
-បន្តស្រាវជ្រាវលើសាក្សីរស់ដើម្បីបំពេញចំពោះចំណុចខ្វះខាត។
-ភាគីទាំងពីរទទួលស្គាល់លទ្ធផលរកឃើញ។
-សម្របសម្រួលរវាងភាគីទាំងពីរ