ចេញផ្សាយ ០៥ មករា ២០២៣
45
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានដឹកនាំក្រុមល្បាតសហគមន៍នេសាទ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងចេញល្បាតក្នុងដែនសមត្ថកិច្ច ដើម្បីការពារធនធានជលផល ហើយក្រុមល្បាតក៏បានបន្តរៀបចំធ្វើបែធនាគាក្តាមសេះចំនួនមួយបែដែលមានបីប្រលោះ ប្រវែង៣ម×៦ម ដោយចំណាយថវិកាអស់ ៧០០ដុល្លារ ក្រោមការជួយឧបត្ថម្ភរបស់អង្គការអភិរក្សតំបន់ឆ្នេរFFI។
ការរៀបចំធ្វើបែថ្មីនេះដើម្បីប្រមូលក្តាមសេះពងក្រៅដែលបងប្អូនប្រជានេសាទផ្តល់ឱ្យយកទៅដាក់ក្នុងបែ ស្ថិតក្នុងចំណុចជិតកោះបងកោះប្អូន ក្នុងភូមិព្រែកស្វាយ។
គោលបំណងរួមចំណែកអភិរក្សធនធានជលផល និងបង្កើនផលស្តុកក្នុងសមុទ្រ។