ចេញផ្សាយ ០៥ មករា ២០២៣
47
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣
លោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានមកចូលរួមការធ្វើមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍គ្រាប់ពូជមាស ក្រោមអធិបតីភាពដោយលោកស្រី ម៉ម សាមុត អភិបាលរងស្រុកព្រៃនប់ និងលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមដោយពីលោក ទុន ជា មេឃុំជើងគោ តំណាងលោកមេប៉ុស្តិ៍នគរបាលឃុំជើងគោ និងសមាជិករបស់សហគមន៍ នៅផ្ទះលោកស្រី សុខ សំអាង ប្រធានសហគមន៍ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះព្រះសីហនុ។