ចេញផ្សាយ ០៥ មករា ២០២៣
74
ថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ ចូលរួមកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដីចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ។