មាតិកា
ចូលរួមកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដីចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៥ មករា ២០២៣
46
ថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា ចូលរួមកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដីចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ។ ក្រោយពីកិច្ចពិភាក្សាខាងរដ្ឋបាលខេត្តបានប្រគល់ភារកិច្ចទាំង ១១ករណី ឱ្យទៅរដ្ឋបាលស្រុកប្រមូលឯកសារពាក់ព័ន្ធដែលបានដោះស្រាយហើយកន្លងមក និងបង្កើតក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងម្ដងទៀត។ ជាលទ្ធផលកិច្ចប្រជុំពិភាក្សាលើករណីទាំង ១១ករណី មាន ៤ករណីត្រូវបានដកចេញ និង៧ករណី ត្រូវពិនិត្យឡើងវិញ និងដោះស្រាយបញ្ចប់។
ចំនួនអ្នកចូលទស្សនា
Flag Counter