ចេញផ្សាយ ០២ មករា ២០២៣
43
ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពិនិត្យមើលការទិញ-លក់កសិផលរបស់កសិករ នួន ធីវ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានលក់ត្រកួន ១៤០គីឡូក្រាម និងស្ពៃខ្មៅ ១៥០គីឡូក្រាម ក្នុងតំលៃ៤០០០៛/Kg ទៅអោយក្រុមហ៊ុនMs'PIG ដោយមកយកដល់ផ្ទះកសិករផ្ទាល់។