មាតិកា
ការស្លាប់របស់ត្រីផ្សោត
ចេញ​ផ្សាយ ០២ មករា ២០២៣
42
ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សហគមន៍នេសាទភូមិដើមថ្កូវ ត្រីផ្សោតងាប់អណ្តែតទឹក រលកវាយច្រានមកនៅឆ្នេរកោងកាង (ឆ្នេរមុខប្រាសាទ) ។ ត្រីផ្សោតនេះជាប្រភេទ ផ្សោតឥតព្រុយខ្នង ដែលមានឈ្មោះវិទ្យាសាស្ត្រ (Finless Porpoise Neophocaena phocaaenoides ) មានបណ្តោយប្រវែង ២,០៥ម ទទឹងប្រវែង ០,៦០ម  តាមការប៉ានស្មានទម្ងន់ប្រមាណ ១០០គីឡូក្រាម។ ផ្សោតប្រភេទនេះត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN និងស្ថិតនៅក្នុងតារាងឧបសម្ព័ន្ធទី១ អនុសញ្ញា CITES នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា គេប្រទះឃើញផ្សោតប្រភេទនេះរស់នៅតាមទីតាំងទឹករាក់នៃឆកកំពង់សោមលាតសន្ធឹងពីទិសខាងត្បូងឈៀងខាងលិច បន្តរហូតដល់កោះរ៉ុង និងកោះរ៉ុងសន្លឹម និងរស់នៅប៉ែកខាងជើង តាមបណ្តោយឆ្នេរនៃខេត្តកោះកុង និងជុំវិញកោះកុង។ ភាគច្រើនផ្សោតប្រភេទនេះគេច្រើនមើលច្រឡំ និងផ្សោតក្បាលត្រឡោកភាពខុសត្រង់គ្មានព្រុយខ្នង និងមានទំហំតូច មានពណ៌សំបុរខ្នងប្តូរពីពណ៌ប្រផេះទៅពណ៌ខ្មៅនៅលើខ្នង ចំពោះសងខាងខ្លួនមានពណ៌ប្រផេះស្រាល វាជាប្រភេទសត្វមានចរិតអៀនខ្មាស់ច្រើន។
ចំនួនអ្នកចូលទស្សនា
Flag Counter