ចេញផ្សាយ ០១ មករា ២០២៣
72
ថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលក្តាប់រួម ដឹកនាំផ្នែករដ្ឋបាលជលផលទំនប់រលក ចុះពិនិត្យលើផ្នែកវារីវប្បកម្មចំនួនបីទីតាំង ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល នៃការចុះពិនិត្យ÷
១/ការចិញ្ចឹមត្រីទឹកប្រៃ (ត្រីស្ពង់)របស់ឈ្មោះ ញ៉េវ គឿង ភេទប្រុស ទីតាំងចិញ្ចឹមភូមិ១( ព្រែកបី) ឃុំទំនប់រលក ស្រុកស្ទឹថហាវ បែចំនួន ៨០បែ ទំហំបែនីមួយៗ ២ម×២ម បច្ចុប្បន្នដាក់ចិញ្ចឹម ១២០០០ក្បាល រហូតមកដល់ពេលនេះត្រីក្នុង ១ក្បាល ទម្ងន់ពី ០,៣គ.ក្រ ទៅ 0,៧គ.ក្រ។សូមបញ្ជាក់ថាក្នុងស្រុកស្ទឹងហាវការចិញ្ចឹមត្រីទឹកប្រៃមានចំនួន ២២ម្ចាស់ ចំនួនបែសរុបមាន ១១២៦បែ ដោយឡែកការចិញ្ចឹមនៅព្រែកបី ភូមិ១ ឃុំទំនប់រលក មានចំនួន ១២ម្ចាស់។
២/ចុះពិនិត្យការចិញ្ចឹមក្តាមថ្មជាលក្ខណៈសាកល្បងរបស់ឈ្មោះ ស្រ៊ុន សុខុន ភូមិ១(ព្រែកបី) ឃុំទំនប់រលកដាក់កូនក្តាមថ្មចំនួន ១៨ក្បាល។
៣/ចុះពិនិត្យការចិញ្ចឹមត្រីឆ្តោ របស់ឈ្មោះ ហុង ហាវ ភេទប្រុស ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ស្រះចិញ្ចឹមចំនួន ១១ស្រះ លើផ្ទៃដី ៣ហិកតា ចំនួនត្រីចិញ្ចឹម ៤០ម៉ឺនក្បាល ប្រមាណ ៣០០តោនសព្វថ្ងៃ។
ទម្ងន់ត្រី ១ក្បាលចាប់ពី ០,៨គ.ក្រទៅ១,២គ.ក្រ។ លក់ចេញ ១គ.ក្រតម្លៃ១០៥០០៛។ ក្នុង ១ថ្ងៃឲ្យចំណី ២ដង ហើយចំនួនចំណី ១ថ្ងៃប្រមាណ១០តោន។ ទិញចំណីត្រី ១គ.ក្រ ១៤០០៛។
ការចិញ្ចឹមត្រីទឹកសាបក្នុងស្រុកស្ទឹងហាវមាន ១៧ម្ចាស់ ស្រះចំនួន ៤៥ស្រះ ផ្ទៃសរុប ៨៦០២៨ម៉ែត្រការ៉េ។
ចំពោះការចិញ្ចឹមត្រីទឹកប្រៃ កត្តាទឹក និងចំណីជាចំបង ដោយឡែកទីផ្សាលក់ដំណើការល្អ។ ដោយឡែកក្តាមថ្មទើបនឹងសាកល្បងទេ។
ចំពោះត្រីទឹកសាបវិញ ជាបញ្ហាដូចជា កត្តាទឹក តម្លៃចំណី និងទីផ្សាត្រី ភាគច្រើនទិញជំពាក់។