ចេញផ្សាយ ៣០ ធ្នូ ២០២២
41
ថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ទទួលបន្ទុកក្តាប់រួម លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមពិធីចែកសម្ភារទូកល្បាតដល់សហគមន៍នេសាទប្រជុំកោះរ៉ុង នៅសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានដូចជា÷
១/អូប័រល្បាត ៣គ្រឿង។
២/ម៉ាស៊ីនអូប័រ ៤០សេស ចំនួន ២គ្រឿង។
៣/អាវពោង អាវភ្លៀង វិទ្យុទាក់ទង។
៤/ស្លាកធនាគារក្តាម។
ក្រោមអធិបតីយភាពលោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល អភិបាលរង ក្រុងកោះរ៉ុង ចៅសង្កាត់ កោះរ៉ុង និងរ៉ុងសន្លឹម តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ និង ប្រធាន គម្រោងអភិរក្សតំបន់ឆ្នេរ នៃអង្គការរុក្ខជាតិ និងសត្វព្រៃ អន្តជាតិ FFI។