ចេញផ្សាយ ២៩ ធ្នូ ២០២២
45
ថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
លោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានមកចូលរួមកម្មវិធីវេទិកាពិគ្រោះយោបល់លើកទី៦ ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជាជាមួយភ្នាក់ងារអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក សាម៉េង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីលោក-លោកស្រី ថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មមកពីមន្ទីរបណ្តាខេត្តរាជធានីទាំង២៥ សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងអង្គការនានាដែលគាំទ្រដល់សហគមន៍ នៅសាលប្រជុំសណ្ឋាគារសុខ ថៃសាន្ត ទីរួមខេត្តកំពង់ឆ្នាំង។