ចេញផ្សាយ ២៩ ធ្នូ ២០២២
45
ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត និងដំណើរការចង្វាក់ផលិតកម្មរបស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។