មាតិកា
ការចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២២
48
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម លោកឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ និងលោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកស្ទឹងហាវ។ ក្នុងវេទិកានេះដឹកនាំដោយ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន កងកំលាំង និងប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវជាច្រើនរូបចូលរួមផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter