ចេញផ្សាយ ២៧ ធ្នូ ២០២២
50
ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
ខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយនាយកដ្ឋានអភិរក្សជលផល និងអង្គការ FFI បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក ប្រាក់ វិសាល នាយកទីចាត់ការសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តព្រះសីហនុ និងលោក ស៊ូ សត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល នៅសាលប្រជុំធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីឧទ្យានជាតិកោះរ៉ុង មូលនិធិកោះសង្សារ សង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម អធិការដ្ឋានជលផលសមុទ្រ និងទីប្រឹក្សាអង្គារ FOA។