ចេញផ្សាយ ២៦ ធ្នូ ២០២២
53
ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២
នៅសហគមន៍នេសាទប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្រោមការសម្របសម្រួល និងដឹកនាំដោយមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានសហគមន៍នៃរដ្ឋបាលជលផល អង្គការ FFI អាជ្ញាធរមូលដ្ឋាន បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងរៀបចំផែនការសំរាប់អនុវត្តបន្តឆ្នាំ២០២៣ សម្រាប់សហគមន៍នេសាទទាំង ៣សហគមន៍គឺ សហគមន៍នេសាទភូមិព្រែកស្វាយ សហគមន៍នេសាទភូមិដើមថ្កូវ និងសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម នៅក្រុង កោះរ៉ុង ខេត្តព្រះសីហនុ។ អង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
ក-លទ្ធផលល្បាត÷
- សហគមន៍ល្បាតបានចំនួន២៣០លើក សហកាល្បាតជាមួយជលផលបាន៦០លើក សហការជាមួយមន្ត្រីឧទ្យាននុរក្ស ៨លើក។
- ចូលនេសាទខុសច្បាប់២២លើក។
- ព្រមាន ៨ករណី
-កិច្ចសន្យា ២០ករណី
- រឹបអូស ១៣ករណី
- ពិន័យបាន ២ករណី ស្មើ ៤លានរៀលចូលថវិការដ្ឋ
- ផ្សព្វផ្សាយពេលល្បាត ៦៧ទូកមាន មនុស្ស២២៥នាក់
ខ-លទ្ធផលផ្សព្វផ្សាយ÷
- សហគមន៍ផ្សព្វផ្សាយបាន ៥៩លើកបាន សហការជាមួយមន្រ្តីជលផលបាន ៣៨លើក។
- មានអ្នកចូលរួម៧៣៦នាស្រី៥៧នាក់
គ-ការងារអភិរក្ស÷
- បានលែងក្តាមសេះពងចូលបែរធនាគារក្តាមចំនួន ៨៨ក្បាល។
- បានលែងប្រភេទសត្វរងគ្រោះអណ្តើក សមុទ្រចំនួន ៤ ក្បាល។
- បានបណ្តុះកូនកោងកាង ១០៤៥ដើម។
- ដាំកូនកោងកាងបាន ៧៥០ដើម
បន្ទាប់ពីអង្គប្រជុំត្រូវបានបញ្ចប់ មន្ត្រីជលផល អាជ្ញាធរមូលដ្ឋាន កងកំលាំង សហគមន៍នេសាទ និងមន្ត្រីឧទ្យានជាតិកោះរ៉ុង ដែលបានចូលរួមសរុបចំនួន ២៥នាក់ បានធ្វើពិធីដុតបំផ្លាញចោលវត្ថុតាងបទល្មើសជលផលដែលសហគមន៍បានដកហូត ដោយបានរៀបចំកំណត់ហេតុត្រឹមត្រូវតាមផ្លូវច្បាប់ ដែលឧបករណ៍នេសាទខុសច្បាប់ទាំងនោះមានដូចជា ៖
១/ទុយោខ្យល់ ចំនួន ៥៤០ម៉ែត្រ។
២/ឧបករណ៍កែច្នៃ បាញ់ត្រី ចំនួន ៣ដើម។
៣/ក្បាល ម៉ាស៊ីន ខ្យល់ចំនួន ១គ្រឿង និងម៉ាស៊ីនចំនួន ១គ្រឿង
៤/សំណ ចំនួន ២០គីឡូក្រាម។
បន្ទាប់ពីសហគមន៍នេសាទបានធ្វើផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២៣រួចមក អង្គប្រជុំត្រូវបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលេង ប្រកបដោយជោគជ័យ។