ចេញផ្សាយ ២០ ធ្នូ ២០២២
50
ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលថ្នាលបណ្តុះកូនកោងកាង នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពេលបានដាំនៅទីតាំងដែលទន្ទ្រានផ្សេងៗរួច កូនកោងកាងចំនួន ១១០០០កូន ត្រូវបានបណ្តុះបន្ថែម ដើម្បីត្រៀមដាំនៅតាមតំបន់មាត់ព្រែកដែលរងគ្រោះផ្សេងៗក្នុងខេត្តព្រះសីហនុ។