មាតិកា
ការចុះតាមដាន និងត្រួតពិនិត្យសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅផ្សារស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៩ ធ្នូ ២០២២
48
ថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដាន និងត្រួតពិនិត្យសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅផ្សារស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងជំរុញអាជីវករឱ្យទៅដាក់ពាក្យសុំបន្តអាជីវកម្មពិឃាតសត្វ និងលក់សាច់សត្វ ឆ្នាំ២០២៣ ព្រោះអាជីវកម្មឆ្នាំ២០២២ ត្រូវបានផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ បន្ថែមពីនេះចុះត្រួតពិនិត្យការចិញ្ចឹមទាយកពងរបស់កសិករនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ឃើញថាផលិតផលពងកើនឡើងជាងខែភ្លៀងគឺទទួលបាន ៧០ភាគរយ លក់ក្នុងតម្លៃ ៥០០រៀល។ លើសពីនេះបានធ្វើការត្រួតពិនិត្យចលនាសត្វដែលនាំចូលមកពីក្រុមហ៊ុន ស៊ីភី និងក្រុមហ៊ុនម៉ុងឫទ្ធីផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter