មាតិកា
សម្របសម្រួលសំណូមពររបស់អ្នកនេសាទ
ចេញ​ផ្សាយ ១៦ ធ្នូ ២០២២
61
ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ជីម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចូលរួមជាមួយលោក សុន ពិសី អភិបាលរងស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ តំណាងឱ្យ អភិបាលស្រុកដើម្បីសម្របសម្រួលសំណូមពររបស់អ្នកនេសាទ នៅស្រុក ស្ទឹងហាវ ចំនួន ៤០នាក់ នៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ៖ ១/អ្នកនេសាទ សំណូមពរឱ្យជំនាញនៃខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរ ស្រុក ជួយទប់ស្កាត់ ការនេសាទទូក អួនអូសគូ នៅក្នុងដែននេសាទ ស្រុកស្ទឹងហាវ។ ២/សំណូមពរឱ្យជួយទប់ស្កាត់ បទល្មើសនេសាទ ទូកអួនអូសគូឱ្យទាន់ពេលវេលា ដោយទូកអួនអូសគូនេះ បានអូសដាច់មង ក្តាម មងត្រី បង្គា លបក្តាម រនងខ្យង។
ចំនួនអ្នកចូលទស្សនា
Flag Counter