មាតិកា
ការចុះរុះរើផែសម្រាប់ចតទូកនេសាទមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ ឃុំអូរត្រេះ
ចេញ​ផ្សាយ ១៦ ធ្នូ ២០២២
55
ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមជាមួយ គណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយ លោក អឹង សុវណ្ណារ័ត្ន អភិបាលរងស្រុកស្ទឹងហាវ បានចុះរុះរើផែសម្រាប់ចតទូកនេសាទមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖ ១/ក្រុមការងារចុះដល់ទីតាំងសាងសង់ឃើញមានការសាងសង់ផែសម្រាប់ចតទូកទំហំ ៣ × ៤ ម៉ែត្រ ដោយពុំមានដំបូលទេ និងអត់បានជួប ម្ចាស់ផែទេ។ ២/ប្រធានក្រុមការងារ បានសម្រេចធ្វើកំណត់រួមដោយអញ្ជើញ ម្ចាស់ផែ មកសាលាឃុំ អូត្រេះដើម្បីធ្វើ កិច្ចសន្យា រុះរើដោយខ្លួនឯង។
ចំនួនអ្នកចូលទស្សនា
Flag Counter