ចេញផ្សាយ ១៥ ធ្នូ ២០២២
52
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ នៅសាលប្រជុំធំនៃមនី្ទរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម លោកនាយផ្នែក សង្កាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល រួមទាំងលោកទីប្រឹក្សាកម្មវិធីAspire លោកទីប្រឹក្សាអង្គការFAO និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យក្រោមឱវាទមន្ទីរទាំងអស់។