ចេញផ្សាយ ១៤ ធ្នូ ២០២២
49
ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសមិទ្ធផលបីឆ្នាំតាមឃុំ/ស្រុក និងផែនការយុទ្ធសាស្រ្ត៥ឆ្នាំ(២០២៣-២០២៨)របស់អង្គការមរតក ក្រោមអធិបតីភាពលោក អ៊ុង ទិវា នាយកប្រតិបត្តិអង្គការមរតក លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ ដោយមានការចូលរួមពីមន្រ្តីជំនាញកសិកម្ម ជលផល បរិស្ថាន ទេសចរណ៍ ព្រមទាំងមានសិក្ខាកាមទាំងអស់ចំនួន ៤៥នាក់ នៅសាលាស្រុកបូទុមសាគរ ស្រុកបូទុមសាគរខេត្តកោះកុង។