មាតិកា
ការរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់អាណត្តិទី៥
ចេញ​ផ្សាយ ០៨ ធ្នូ ២០២២
49
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចំនួន ៣រូប ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់អាណត្តិទី៥(៨.១២.២០២២-៨.១២.២០២៧)នៅសាលាបឋមសិក្សាភូមិថ្មីដោយមានការអញ្ជើញចូលរួមពីលោក លៀម ផេង អភិបាលរងស្រុកកំពង់សីលា លោកមេឃុំកំពង់សីលា និងលោកមេភូមិថ្មី និងសមាជិកសហគមន៍សរុបចំនួន ២៤៨នាក់។ បេក្ខភាពឈរឈ្មោះបោះឆ្នោតមានចំនួន ១៤រូប។ ជាលទ្ធផល លោក ឃុត ស៊ីនឿន ទទួលបាន ៤៩សម្លេង ជាប់ជាប្រធានសហគមន៍ និងលោក ឆៃ ឆន បាន ៤០សំលេងជាប់ជាអនុប្រធានសហគមន៍។
ចំនួនអ្នកចូលទស្សនា
Flag Counter