ចេញផ្សាយ ០៨ ធ្នូ ២០២២
45
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រី្តបច្ចេកទេស សហការណ៍ជាមួយអាជ្ញាធរឃុំអណ្តូងថ្ម ចុះពិនិត្យមើលការដាំបន្លែរបស់កសិករឈ្មោះ មិត្ត ម៉ៃ ជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិអូត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដាំបន្លែលើផ្ទៃដី ៧០០០ម៉ែត្រការ៉េ មានបន្លែ៣មុខ មានត្រសក់ ល្ពៅ និងត្រឡាច។ កសិករ បានយកបន្លែទៅលក់ខ្លួនឯងនៅផ្សារវាលរេញ ដោយត្រសក់ស្រូវទុំ ទទួលបាន ៣០០០៛/គ.ក ល្ពៅបានលក់ជាដុំ ក្នុង១ដុំ ៥០០៛ និងត្រឡាច មិនទាន់បានប្រមូលផលទេ។