ចេញផ្សាយ ០៨ ធ្នូ ២០២២
96
ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រី្តបច្ចេកទេស ចុះពិនិត្យមើលការដាំពោតរបស់កសិករឈ្មោះ ជា មា៉ត់សេន ទូរស័ព្ទលេខ ០៩៦២៨៧២៦៣០ ជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិអូត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដាំពោតលើផ្ទៃដី៥០០០ម៉ែត្រការ៉េ នឹងប្រមូលផលពាក់កណ្តាលខែធ្នូ។ កសិករ បានចុះកិច្ចសន្យាជាមួយអ្នកប្រមូលទិញពោតឈ្មោះ ស៊ីន សារី ទូរស័ព្ទលេខ ០៩២៣០០០២៧ នៅភូមិវាលមាស ឃុំវាលរេញ ក្នុងតម្លៃ ១០០០រៀល/ផ្លែ។ សូមបញ្ជក់ថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងការណែនាំពីមន្រ្តីកម្មវិធីAspire ខេត្តព្រះសីហនុ ធ្វើអោយការដាំពោតរបស់គាត់ទទួលបានផលល្អជាងឆ្នាំមុន។