មាតិកា
ការចូលរួមកិច្ចប្រជុំស្តីពីករណីស្នើសុំបើកផ្លូវទៅស្នាក់ការសហគមន៍នេសាទទំនប់រលក ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ០៥ ធ្នូ ២០២២
112
ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមកិច្ចប្រជុំស្តីពីករណីស្នើសុំបើកផ្លូវទៅស្នាក់ការសហគមន៍នេសាទទំនប់រលក ស្រុកស្ទឹងហាវ ដែលដឹកនាំដោយលោក អ៊ុង ឆាលី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ដោយមានការចូលរួមពីការិយាល័យស្រុកពាក់ព័ន្ធ និងប្រធានសហគមន៍នេសាទ។ ជាលទ្ធផល ក្រុមការងារបានជជែករកដំណោះស្រាយដើម្បីធ្វើផ្លូវទៅសហគមន៍នេសាទទំនប់រលកដើម្បីងាយស្រួលក្នុងការគ្រប់គ្រងធនធានជលផលក្នុងដែនសហគមន៍ ក្រុមការងារបានពិភាក្សាសម្រេចចុះពិនិត្យទីតាំងជាក់ស្តែងនៅពេលក្រោយ។
ចំនួនអ្នកចូលទស្សនា
Flag Counter