ចេញផ្សាយ ០១ ធ្នូ ២០២២
46
ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២
លោក ឯម ភា នាយរងខណ្ឌរដ្ឋជលផលកំពង់សោមទទួលបន្ទុក្តាប់រួម បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីការផ្សព្វផ្សាយផែនការគ្រប់គ្រងជលផលសមុទ្រ ដោយមានការចូលរួមពីរដ្ឋបាលជលផល រដ្ឋបាលខេត្តតំបន់ឆ្នេរទាំង៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំបន់ឆ្នេរទាំង៤ អធិការដ្ឋានជលផលសមុទ្រ ខណ្ឌតំបន់ឆ្នេរទាំង៤ និងអង្គការគាំទ្រវិស័យជលផល EU FAO គោលបំណងដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធអំពីការអភិវឌ្ឍរចនាសម្ព័ន្ធទាំងមូល ស្ថានភាពជាក់ស្តែង នៃផែនការ និងពិភាក្សាអំពីវិធានការគ្រប់គ្រងជលផល ដោយផ្សារភា្ជប់ជាមួយ និងជំហ៊ានបន្ទាប់ក្នុងការគ្រប់គ្រងជលផលសមុទ្រកម្ពុជា កម្មវិធីប្រព្រឹត្តទៅខេត្តកំពត។