ចេញផ្សាយ ២៩ វិច្ឆិកា ២០២២
49
ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ របស់អនុគណៈកម្មាធិការរៀបចំខ្លឹមសារ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងអនុគណៈកម្មាធិការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តជាន់ទី១។ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។