ចេញផ្សាយ ២៨ វិច្ឆិកា ២០២២
46
ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ សហការជាមួយ បញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សីលា និងសហគមន៍នេសាទសាមគ្គីព្រែកកំពង់សីលា បានចុះល្បាតតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ដោយប្រើប្រាស់ឧបករណ៍ស្មាត (SMART) ទទួលបានលទ្ធផលដូចខាងក្រោម:
១/ដកហូតឧបករណ៍ឆក់ត្រីបាន ១គ្រឿង (ជនសង្ស័យលាក់ទុកក្នុងព្រៃរនាម)។
២/រុះរើឧបករណ៍នេសាទខូចគុណភាពបានប្រវែង ៨០ម៉ែត្រ។
មានទីតាំងស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ចំនុចពយតាមូង)។