ចេញផ្សាយ ២៤ វិច្ឆិកា ២០២២
49
ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក សុខ រិទ្ធី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ប្រជុំពិភាក្សាស្តីពីការរៀបចំផែនទីគម្របព្រៃឈើឆ្នាំ២០២២ និងពិនិត្យរបាយការណ៍ស្ដីពីស្ថានភាពវិវាទដីធ្លី របស់ប្រជាពលរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។