ចេញផ្សាយ ១៩ វិច្ឆិកា ២០២២
46
ថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២
លោក នេន ចំរើន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក យល់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម និងសហការី ចូលរួមអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំង ស្តារ និងដាំកោងកាងឡើងវិញ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួម ពីកងកំលាំងប្រដាប់អាវុធ និងអង្គភាពមន្ទីរពាក់ព័ន្ធ។