ចេញផ្សាយ ១៦ វិច្ឆិកា ២០២២
47
ថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
លោក តឹត ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោកឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម បានចូលរួមប្រជុំគណៈកម្មការរដ្ឋបាលដើម្បីកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗនៅឃុំសាមគ្គី និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ស្ថិតសាលាស្រុកព្រៃនប់។