មាតិកា
ការចូលរួមប្រកាសដាក់អោយដំណើការជាផ្លូវការប្រព័ន្ធវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផលជលផលកម្ពុជា CQS
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០២២
47
ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រកាសដាក់អោយដំណើការជាផ្លូវការប្រព័ន្ធវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផលជលផលកម្ពុជា CQS នៅសណ្ឋាគារ Hyatt Regency Pnom Penh ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ អង្គការ UNIDO អ្នកកែច្នៃផលិតផលជលផល។ ការរៀបចំក្នុងគោលបំណងដើម្បី លើកកម្ពស់ ការយល់ដឹង អំពីសារៈសំខាន់ នៃCQS និងដើម្បីរួមចំណែកប្រកួតប្រជែង របស់សហគ្រាសកែច្នៃ ផលិតផលជលផល និងផ្តល់ការការពារសុខភាពសាធារណៈ និងដើម្បីលើកកម្ពស់លទ្ធភាព ចូលទៅកាន់ទីផ្សារ បានកាន់តែប្រសើរ។
ចំនួនអ្នកចូលទស្សនា
Flag Counter