ចេញផ្សាយ ១៣ វិច្ឆិកា ២០២១
84
ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ ចូលរួមពិនិត្យដីស្នើសុំកាត់ឆ្វៀល ជាមួយក្រុមការងារសាលាខេត្ត ដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្ត នៅភូមិគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ថ្ងៃដដែលបានចូលរួមជាមួយលោក កង គឹមលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាំ និងព្រៃឯកជន ចុះពិនិត្យទីតាំងដីតាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដកដីមួយកន្លែងមកធ្វើសួនភូតគាម នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។