ចេញផ្សាយ ១២ វិច្ឆិកា ២០២១
76
ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផល ទំនប់រលក និងលោកញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក តុប ពេញអភិបាលរងស្រុកស្ទឹងហាវ បានចុះរុះរើសំណង់រឹង មួយកន្លែង ស្ថិតក្នុងក្រុម៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រៈសីហនុ ជាលទ្ធផល រុះរើដំបូលសំណង់ថ្ម ធ្វើអំពីក្បឿង បណ្តោយ១០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយធ្វើការរុះរើបានមួយចំនួន ហើយក្រុមការងារបន្តការរុះរើបន្តទៀត។