ចេញផ្សាយ ១២ វិច្ឆិកា ២០២១
68
ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ដំណាំស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២១ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០÷
- ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ១០ហិកតា បូកយោង ១៤១ហិកតា ស្មើនឹង ១.៤៩ភាគរយ នៃផ្ទៃដីអនុវត្តបាន។
- ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ៦០ហិកតា បូកយោង ៣៧៦ហិកតា ស្មើនឹង ២១.៣៦ភាគរយ នៃផ្ទៃដីអនុវត្តបាន។
+សរុបទូទាំងខេត្ត បានចំនួន ៧០ហិកតា បូកយោងចំនួន ៥១៧ហិកតា ស្មើនឹង ៤.៦២ភាគរយ នៃផៃ្ទដីអនុវត្តបាន។