ចេញផ្សាយ ១២ វិច្ឆិកា ២០២១
75
ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ ទទួលបន្ទុករួម បានចូលរួមប្រជុំ ពិភាក្សាការងារ ចុះបញ្ឍប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែឆ្នៃឈើ គ្មានច្បាប់អនុញ្ញាតនៅក្បែរតំបន់ការពារធម្មជាតិ ក្រោមការដឹកនាំអង្គប្រជុំដោយ សហប្រធាន គឺលោក គង់ វិតាណ: អភិបាលរង នៃគណ:អភិបាលខេត្ត និងលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណ:អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន មន្ទីរបរិស្ថាន អាជ្ញាធរស្រុក មន្ត្រីសាលាក្រុង មន្ត្រីអន្តរ:វិស័យសាលាខេត្ត សរុបចំនួន១២នាក់។